អំពីគេហទំព័រ

គោលបំណងចម្បងគឺ ពួកយើងចង់ជួយប្រជាជនខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយនេះ ដើម្បីប្រកួតប្រជែងទីផ្សារការងារអាស៊ាន យើងសង្ឃឹមថាអ្នកទទួលបានប្រយោជន៍ពីគេហទំព័រនេះ ហើយសូមប្រាប់មិត្តភក្ដិរបស់អ្នកពីគេហទំព័រនេះ សូមអរគុណ

អាហារូករណ៏ពីមជ្ឈមណ្ឌល អប់រំឥរិយាបថ (Attitude Centre for Education)


មជ្ឈមណ្ឌល អប់រំឥរិយាបថ (Attitude Centre for Education) ជាគម្រោងមួយដែលបណ្តុះបណ្តាលទៅលើផ្នែក ភាពជាអ្នកដឹកនាំ និងការ អប់រំឥរិយាបថ។ សព្វថ្ងៃនេះ មជ្ឈមណ្ឌល បានធ្វើការជ្រើសរើសសិស្ស និស្សិត ឪ្យទទួល អាហារូករណ៏ មកស្នាក់នៅបានចំនួនដប់ពីរនាក់ (១២នាក់) រួចមកហើយ ដែលសិស្ស និស្សិតទាំងនោះត្រូវបានជ្រើសរើស មកពី បណ្តាវិទ្យាស្ថាន និងសាកលវិទ្យាយល័យ ផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។ បច្ចុប្បន្នមជ្ឈមណ្ឌលនិងធ្វើការជ្រើសរើស និស្សិតចំនួន ១០នាក់ បន្ថែមទៀត (ស្រី៦ ប្រុស៤) ដែលកំពុងសិក្សាលើមុខវិជ្ជា គិលានុបដ្ឋាយិកា គណនេយ្យ ច្បាប់ គ្រប់គ្រង ភាសាអង់គ្លេស ទីផ្សារជាដើម។

ទីតាំង៖ ភ្នំពេញ
ពេល ៖ ពេញម៉ោង
ថ្ងៃផុតកំណត់៖ ១៧ ធ្នូ ២០១៥
តម្រូវការ
  • មានកំរិតវប្បធម៌ជាសិស្សដែលបានប្រឡងជាប់ថ្នាក់ទី១២ រហូតដល់ និស្សិតឆ្នាំទី២ ដែលសិក្សាលើមុខវិជ្ជាដូចខាងលើ និងជានិស្សិត។ (ចំពោះនិស្សិតដែលមកពីខេត្ត មណ្ឌលគីរី រតនគីរី កំពង់ចាម កំពង់ស្ពី បន្ទាយមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ ពោធិ៏សាត់ បាត់ដំបង) ត្រូវបានលើកទឹកចិត្ត។
  • មានភាពស្មោះត្រង់ ឧស្សាហ៏ព្យាយាម ក្លាហាន និង មានទំនាក់ទំនងល្អ
  • មានឆន្ទះមោះមុតក្នុងការសិក្សា និងមានគោលបំណងចង់ក្លាយជាអ្នកបម្រើការងារនៅក្នុងអង្គការ
  • មានចំណេះដឹងភាសាអង់គ្លេស អាចប្រើប្រាស់បានខ្លះ
  • បេក្ខជនដែលបានជាប់ត្រួវមកស្នាក់នៅមជ្ឈមណ្ឌល ដើម្បីទទួលបានការបណ្តុះបណ្តាលបន្ថែម
  • និស្សិតក្រីក្រ មានលទ្ធភាពជួយខ្លួនឯងបានខ្លះ

អាហារូករណ៏ដែលមជ្ឈមណ្ឌលផ្តល់ជូនរួមមានៈ
ផ្តល់ឪកាស ក្នុងការអនុវត្តការងារ
ផ្តល់ឪកាស ធ្វើការស្មគ្រ័ចិត្តនៅក្នុងសហគមន៏
ផ្តល់កន្លែងស្នាក់នៅ
ផ្តល់ការបណ្តុះបណ្តាល (ភាពជាអ្នកដឹកនាំ, គម្រោងការរៀបចំអនាគត…)
និង ផ្តល់អោយផ្សេងៗទៀត…

សិស្ស និស្សិតដែលចាប់អារម្មណ៏ សូមមកទទួលពាក្យ និងបំពេញសំណុំបែបបទ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃ ច័ន្ទ រហូតដល់ថ្ងៃសុក្រ ពេលវេលាម៉ោង ០៨:៣០ ដល់ ១១:៣០ និងពេលរសៀលចាប់ពី ម៉ោង ០១:៣០ ដល់ ០៥:០០ ល្ងាច។

សម្រាប់អាសយដ្ឋាន និងទំនាក់ទំនងចុចទីនេះ