អំពីគេហទំព័រ

គោលបំណងចម្បងគឺ ពួកយើងចង់ជួយប្រជាជនខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយនេះ ដើម្បីប្រកួតប្រជែងទីផ្សារការងារអាស៊ាន យើងសង្ឃឹមថាអ្នកទទួលបានប្រយោជន៍ពីគេហទំព័រនេះ ហើយសូមប្រាប់មិត្តភក្ដិរបស់អ្នកពីគេហទំព័រនេះ សូមអរគុណ

ជ្រើសរើសមហាវិទ្យាល័យដែលមានទីផ្សារការងារ ឬតាមចិត្តស្រឡាញ់?

មហាវិទ្យាល័យមានន័យថា ផ្នែកធំៗនៃមុខវិជ្ជា ឬជំនាញរួមណាដែលនិស្សិតត្រូវរៀននៅសាកលវិទ្យាល័យ
 ឧទាហរណ៍ មហាវិទ្យាល័យ ទេសចរណ៌ និង បដិសណ្ឋារកិច្ច ចែកជាជំនាញ ឬឯកទេសតូចៗទៀត ដូចជា
  • គ្រប់គ្រងទេសចរណ៍
  • គ្រប់គ្រងទេសចរណ៍និងបដិសណ្ឋារកិច្ច  
  • គ្រប់គ្រងសណ្ឋាគារ​និងបដិសណ្ឋារកិច្ច
  • គ្រប់គ្រងទេសចរណ៍ និងការធ្វើដំណើរ
  • គ្រប់គ្រងម្ហូបអាហារ 
ទីផ្សារការងារ  មានន័យថាការងារដែលនៅលើទីផ្សារត្រូវការច្រើន ឬមិនសូវត្រូវការ ឬសំបូរ ឬមិនសំបូរ ឬនិយមច្រើន ឬមិនសូវនិយមក្នុងសង្គម...
និយមន័យអាចមិនត្រឹមត្រូវទាំងស្រុងទេ តែសម្រាយដើម្បីអោយងាយយល់

 គិតលើទីផ្សារ
  • អ្នកមានឱកាសការងារច្រើន ឬទីផ្សារការងារចង្អៀតខ្លាំង ព្រោះនិស្សិតភាគច្រើនសម្រុករៀនឯកទេសដូចគ្នា ពិបាករកស្ថាប័នការងារ ឬការងារផ្ដល់ប្រាក់ខែទាប មានការប្រកួតប្រជែងច្រើន
  • ការអភិវឌ្ឍន៍ខ្លួនមានពុំសូវរលូន ឬរៀនមិនទៅមុខ
  • ពុំសូវមានការដុះគំនិតច្រើនលើឯកទេសនោះ ឬពុំសូវមានភាពច្នៃប្រឌិត

រីឯ គិតលើចំណង់ចំណូលចិត្តខ្លួន
  • អ្នកអាចនឹងពុំសូវមានទីផ្សារការងារ តែអាចរកបាន ចាំថាកាន់តែមិនសូវមានអ្នកឯកទេសដូចអ្នកច្រើន អ្នកនឹងមានឱកាសច្រើន ដែលស្ថាប័នផ្សេងៗត្រូវការ គេសឹងទេដណ្ដើមគ្នាទៅហើយ
  • តែអ្នកពេលរៀនឯកទេសដែលអ្នកចូលចិត្ត វាធ្វើអោយអ្នករៀនឆាប់បាន អ្នកតែងតែមានគំនិតច្រើនក្នុងការស្រាវជ្រាវ ដើម្បីអភិវឌ្ឍបន្ថែម 
  • អ្នកមានភាពច្នៃប្រឌិតច្រើន អ្នកអាចបំបែកគំនិតអាចបង្កើតការងារដោយខ្លួនឯងក៏ថាបាន

យោងតាមបទពិសោធន៍ និងការមើលឃើញជាក់ស្ដែង យើងសូមអោយអ្នកជ្រើសយកជំនាញដែលអ្នកស្រឡាញ់ ឬអ្នកគិតថាអ្នកអាចតស៊ូបាន ព្រោះវាជាប់ទាក់ទងនឹងទេពកោសល្យរបស់អ្នក ដែលអ្នកនឹងអភិវឌ្ឍន៍រហូតពេលមួយជីវិត។

អត្ថបទក្រោយនឹងសរសេរពីរបៀបស្វែងយល់ដោយខ្លួនឯងថាអ្នកមានទេពកោសល្យអ្វី ឬមានទំនោរទៅផ្នែកណាមួយ?