អំពីគេហទំព័រ

គោលបំណងចម្បងគឺ ពួកយើងចង់ជួយប្រជាជនខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយនេះ ដើម្បីប្រកួតប្រជែងទីផ្សារការងារអាស៊ាន យើងសង្ឃឹមថាអ្នកទទួលបានប្រយោជន៍ពីគេហទំព័រនេះ ហើយសូមប្រាប់មិត្តភក្ដិរបស់អ្នកពីគេហទំព័រនេះ សូមអរគុណ

តើអ្នកចាំបាច់រៀនភាសាបរទេសសម្រាប់ធ្វើការដែរ ឬទេ?

ជាទូទៅអាចថាមិនចាំបាច់ក៏បានតែ
បើនិយាយក្នុងបរិបទបច្ចុប្បន្ន អ្នករកស៊ី ឬអ្នកធ្វើការអោយគេ ចាំបាច់រៀនភាសាបរទេស មិនថាអង់គ្លេសឬ ថៃ ឬចិន ឬបារាំង ឬភាសាអ្វី១ទេ បើអ្នកចេះកាន់តែច្រើនកាន់តែល្អ។

ហេតុអ្វីបានជាលើកឡើងបែបនឹង?
 ការងារមួយចំនួន ដូចជាគ្រូភាសាបរទេស គ្រូពេទ្យ មគ្គុទេសទេសចរណ៍ អ្នកបកប្រែ អ្នកធ្វើការតាមផ្ទះសំណាក់ ឬសណ្ឋាគារ ... និងស្ទើរតែគ្រប់ការងារទាំងអស់ទៅហើយ ដែលអ្នកត្រូវចេះភាសាបរទេសជាចាំបាច់ បន្ថែមលើជំនាញគោល។ ទាក់ទងនឹងបរិបទការងារដែរ អ្នកអាចប្រើផ្ទាល់ក្នុងការទំនាក់ទំនង ការសរសេរឯកសារ ការស្វែងរកព័ត៌មាន គឺត្រូវការជាភាសាបរទេសជាចាំបាច់។ ឧទាហរណ៍ថា អ្នកជាគ្រូបង្រៀនភាសាម្នាក់ អញ្ចឹងអ្នកត្រូវការការស្រៀវជ្រាវ រកឯកសារផ្សេងៗ ឬ វិធីសាស្រ្តបង្រៀនបែបថ្មីជាដើម អ្នកត្រូវប្រើភាសានោះក្នុងដើម្បីស្រាវជ្រៀវ។ អ្នកជាអ្នកdecorផ្ទះ ពិធិការផ្សេងៗ បើអ្នកចេះភាសាបរទេស អ្នកអាចស្រៀវជ្រៀវរកម៉ូតថ្មីៗ តាមសៀវភៅ ឬInternetផងដែរ៕

បើអ្នកមានចម្ងល់ ឬមានមតិកែលម្អ សូមសរសេរនៅខាងក្រោម

ពាក្យស្លោកប្រចាំខ្លួនអ្នកធ្វើការ៖ ជ្រុលធ្វើការហើយ ត្រូវធ្វើគេអត់យើងមិនបាន

យោងតាមអ៊ំស្រីម្នាក់ និយាយតាមត្រង់គាត់ជាអ្នករកស៊ីលក់ដូរម្នាក់ ដែលមានកូនគូលី ឬបុគ្គលិកបម្រើការច្រើន តែអ្វីដែលពិសេសដែលគាត់លើកឡើងប្រាប់ខ្ញុំគឺ មានបុគ្គលិកតិចណាស់ដែលពឹងពាក់បាន ហើយបើគ្មានពួកគេ ការងារក៏មិនរលូនដែរ។ គាត់បន្ថែមថា អ្នកដែលចេះតស៊ូ ប្រឹងប្រែង ពឹងពាក់បានសឹងគ្រប់ពេល អត់ធ្មត់ធ្វើការជាមួយគាត់ ហើយចេះទទួលខុសត្រូវ នោះហើយជាបុគ្គលិកដែលគាត់អត់មិនបាន។ គាត់ថា ស៊ូមានមនុស្សដូចនឹងតិចជាជាង មានច្រើនតែពឹងមិនបាន មិនចេះតស៊ូ អត់ធ្មត់។ ដោយសារការស្រឡាញ់រាប់អាន និងអោយសមទៅការខិតរបស់បុគ្គលិកនោះ គាត់ព្យាយាមជួយគេពេលខ្វះខាត ពេលមានបញ្ហាជាដើម តំឡើងប្រាក់ខែ រួមនឹងប្រាក់លើកទឹកចិត្តជាដើម។

តាមពិតពាក្យនេះល្អណាស់ ត្រូវចាំថាការខិតខំប្រឹងប្រែងរបស់យើងពេលធ្វើការ គង់តែបានដឹងទៅដល់អ្នកគ្រប់គ្រងខាងលើ និងមានឥទ្ធិពលខ្លាំងទៅដល់អ្នករួមការងារទាំងមូល។

បញ្ជាក់ ការរៀបរាប់ខាងលើ មិនមែនចង់និយាយពីអ្នកស៊ីអែប ស៊ីអបទេ គឺនិយាយពីអ្នកដែលខិតខំពិតប្រាកដ ហើយការប្រឹងប្រែងធ្វើការងារ មិនមែនប្រឹងតែមុខអ្នកគ្រប់គ្រងទេ។

តើអ្នកគិតថាអ្នកអាចធ្វើដូចគាត់ទេ ឬអ្នកចង់ក្លាយជាបុគ្គលិកបែបណាវិញ?

វ៉ិបសៃថ៍សម្រាប់ស្វែងរកការងារនៅកម្ពុជា


ខាងក្រោមនេះជាតំណភ្ជាប់វ៉ិបសៃថ៍សម្រាប់ស្វែងរកការងារផ្សេងៗ សូមជូនពរឲបានជោគជ័យក្នុងការងារ! :D


SombokJob

UrHelp

Bongthom

Camhr

Cambodia Gate Way

Cambodia Business Network

Pelprek

Happy Cambodia

Jobsabroad

Tourismcambodia

CambodiaTefl

Hrcambodia

Hrinc

Khmer - Announces

JobPending


The above list of websites is for people who are seeking for jobs in Cambodia

Good luck to all in your career!

គួរសិក្សាបណ្ដើរ និងធ្វើការបណ្ដើរឬទេ?

ផលវិជ្ជមាន៖
  • ជួយសម្រួលចំណាយផ្សេងៗ
  • ទទួលបានបទពិសោធន៍ ការងារ
  • បង្កើនការទំនាក់ទំនងខាងក្រៅ រៀនស្គាល់ប្រភេទក្រុមមនុស្សផ្សេងគ្នា
  • ទម្លាប់ខ្លួននឹងបរិស្ថានការងារ ឥរិយាបទពេលធ្វើការ ឆ្លងកាត់បញ្ហាផ្សេងៗ
ផលអវិជ្ជមាន៖
  • រំខាន ប៉ះពាល់ ឬគ្មានពេលគ្រប់គ្រន់សម្រាប់សិក្សា ស្រាវជ្រាវ
  • ពុំមានបទពិសោធន៍ការងារ ដែលស្ថាប័នមួយចំនួនតម្រូវអោយមានបទពិសោធន៍ការងារជាក់លាក់ ពេលដាក់ពាក្យធ្វើការ
  • រៀនច្រើនពេក ធ្វើការទៀតដោយមិនបានបែងចែកពេលវេលាត្រឹមត្រូវ អាចធ្វើអោយមានបញ្ហាសុខភាព ឬ រៀនមិនសូវចូល ហើយការងារមិនសូវកើត
អត្ថបទនេះនឹងមានការកែប្រែពេលក្រោយ ដើម្បីបង្កើនភាពប្រសិទ្ធភាពអត្ថបទ

ជ្រើសរើសមហាវិទ្យាល័យដែលមានទីផ្សារការងារ ឬតាមចិត្តស្រឡាញ់?

មហាវិទ្យាល័យមានន័យថា ផ្នែកធំៗនៃមុខវិជ្ជា ឬជំនាញរួមណាដែលនិស្សិតត្រូវរៀននៅសាកលវិទ្យាល័យ
 ឧទាហរណ៍ មហាវិទ្យាល័យ ទេសចរណ៌ និង បដិសណ្ឋារកិច្ច ចែកជាជំនាញ ឬឯកទេសតូចៗទៀត ដូចជា
  • គ្រប់គ្រងទេសចរណ៍
  • គ្រប់គ្រងទេសចរណ៍និងបដិសណ្ឋារកិច្ច  
  • គ្រប់គ្រងសណ្ឋាគារ​និងបដិសណ្ឋារកិច្ច
  • គ្រប់គ្រងទេសចរណ៍ និងការធ្វើដំណើរ
  • គ្រប់គ្រងម្ហូបអាហារ 
ទីផ្សារការងារ  មានន័យថាការងារដែលនៅលើទីផ្សារត្រូវការច្រើន ឬមិនសូវត្រូវការ ឬសំបូរ ឬមិនសំបូរ ឬនិយមច្រើន ឬមិនសូវនិយមក្នុងសង្គម...
និយមន័យអាចមិនត្រឹមត្រូវទាំងស្រុងទេ តែសម្រាយដើម្បីអោយងាយយល់

 គិតលើទីផ្សារ
  • អ្នកមានឱកាសការងារច្រើន ឬទីផ្សារការងារចង្អៀតខ្លាំង ព្រោះនិស្សិតភាគច្រើនសម្រុករៀនឯកទេសដូចគ្នា ពិបាករកស្ថាប័នការងារ ឬការងារផ្ដល់ប្រាក់ខែទាប មានការប្រកួតប្រជែងច្រើន
  • ការអភិវឌ្ឍន៍ខ្លួនមានពុំសូវរលូន ឬរៀនមិនទៅមុខ
  • ពុំសូវមានការដុះគំនិតច្រើនលើឯកទេសនោះ ឬពុំសូវមានភាពច្នៃប្រឌិត

រីឯ គិតលើចំណង់ចំណូលចិត្តខ្លួន
  • អ្នកអាចនឹងពុំសូវមានទីផ្សារការងារ តែអាចរកបាន ចាំថាកាន់តែមិនសូវមានអ្នកឯកទេសដូចអ្នកច្រើន អ្នកនឹងមានឱកាសច្រើន ដែលស្ថាប័នផ្សេងៗត្រូវការ គេសឹងទេដណ្ដើមគ្នាទៅហើយ
  • តែអ្នកពេលរៀនឯកទេសដែលអ្នកចូលចិត្ត វាធ្វើអោយអ្នករៀនឆាប់បាន អ្នកតែងតែមានគំនិតច្រើនក្នុងការស្រាវជ្រាវ ដើម្បីអភិវឌ្ឍបន្ថែម 
  • អ្នកមានភាពច្នៃប្រឌិតច្រើន អ្នកអាចបំបែកគំនិតអាចបង្កើតការងារដោយខ្លួនឯងក៏ថាបាន

យោងតាមបទពិសោធន៍ និងការមើលឃើញជាក់ស្ដែង យើងសូមអោយអ្នកជ្រើសយកជំនាញដែលអ្នកស្រឡាញ់ ឬអ្នកគិតថាអ្នកអាចតស៊ូបាន ព្រោះវាជាប់ទាក់ទងនឹងទេពកោសល្យរបស់អ្នក ដែលអ្នកនឹងអភិវឌ្ឍន៍រហូតពេលមួយជីវិត។

អត្ថបទក្រោយនឹងសរសេរពីរបៀបស្វែងយល់ដោយខ្លួនឯងថាអ្នកមានទេពកោសល្យអ្វី ឬមានទំនោរទៅផ្នែកណាមួយ?


អាហារូករណ៏ពីមជ្ឈមណ្ឌល អប់រំឥរិយាបថ (Attitude Centre for Education)


មជ្ឈមណ្ឌល អប់រំឥរិយាបថ (Attitude Centre for Education) ជាគម្រោងមួយដែលបណ្តុះបណ្តាលទៅលើផ្នែក ភាពជាអ្នកដឹកនាំ និងការ អប់រំឥរិយាបថ។ សព្វថ្ងៃនេះ មជ្ឈមណ្ឌល បានធ្វើការជ្រើសរើសសិស្ស និស្សិត ឪ្យទទួល អាហារូករណ៏ មកស្នាក់នៅបានចំនួនដប់ពីរនាក់ (១២នាក់) រួចមកហើយ ដែលសិស្ស និស្សិតទាំងនោះត្រូវបានជ្រើសរើស មកពី បណ្តាវិទ្យាស្ថាន និងសាកលវិទ្យាយល័យ ផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។ បច្ចុប្បន្នមជ្ឈមណ្ឌលនិងធ្វើការជ្រើសរើស និស្សិតចំនួន ១០នាក់ បន្ថែមទៀត (ស្រី៦ ប្រុស៤) ដែលកំពុងសិក្សាលើមុខវិជ្ជា គិលានុបដ្ឋាយិកា គណនេយ្យ ច្បាប់ គ្រប់គ្រង ភាសាអង់គ្លេស ទីផ្សារជាដើម។

ទីតាំង៖ ភ្នំពេញ
ពេល ៖ ពេញម៉ោង
ថ្ងៃផុតកំណត់៖ ១៧ ធ្នូ ២០១៥
តម្រូវការ
  • មានកំរិតវប្បធម៌ជាសិស្សដែលបានប្រឡងជាប់ថ្នាក់ទី១២ រហូតដល់ និស្សិតឆ្នាំទី២ ដែលសិក្សាលើមុខវិជ្ជាដូចខាងលើ និងជានិស្សិត។ (ចំពោះនិស្សិតដែលមកពីខេត្ត មណ្ឌលគីរី រតនគីរី កំពង់ចាម កំពង់ស្ពី បន្ទាយមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ ពោធិ៏សាត់ បាត់ដំបង) ត្រូវបានលើកទឹកចិត្ត។
  • មានភាពស្មោះត្រង់ ឧស្សាហ៏ព្យាយាម ក្លាហាន និង មានទំនាក់ទំនងល្អ
  • មានឆន្ទះមោះមុតក្នុងការសិក្សា និងមានគោលបំណងចង់ក្លាយជាអ្នកបម្រើការងារនៅក្នុងអង្គការ
  • មានចំណេះដឹងភាសាអង់គ្លេស អាចប្រើប្រាស់បានខ្លះ
  • បេក្ខជនដែលបានជាប់ត្រួវមកស្នាក់នៅមជ្ឈមណ្ឌល ដើម្បីទទួលបានការបណ្តុះបណ្តាលបន្ថែម
  • និស្សិតក្រីក្រ មានលទ្ធភាពជួយខ្លួនឯងបានខ្លះ

អាហារូករណ៏ដែលមជ្ឈមណ្ឌលផ្តល់ជូនរួមមានៈ
ផ្តល់ឪកាស ក្នុងការអនុវត្តការងារ
ផ្តល់ឪកាស ធ្វើការស្មគ្រ័ចិត្តនៅក្នុងសហគមន៏
ផ្តល់កន្លែងស្នាក់នៅ
ផ្តល់ការបណ្តុះបណ្តាល (ភាពជាអ្នកដឹកនាំ, គម្រោងការរៀបចំអនាគត…)
និង ផ្តល់អោយផ្សេងៗទៀត…

សិស្ស និស្សិតដែលចាប់អារម្មណ៏ សូមមកទទួលពាក្យ និងបំពេញសំណុំបែបបទ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃ ច័ន្ទ រហូតដល់ថ្ងៃសុក្រ ពេលវេលាម៉ោង ០៨:៣០ ដល់ ១១:៣០ និងពេលរសៀលចាប់ពី ម៉ោង ០១:៣០ ដល់ ០៥:០០ ល្ងាច។

សម្រាប់អាសយដ្ឋាន និងទំនាក់ទំនងចុចទីនេះ

អាហារូបករណ៍ ១០០% វគ្គទី២នៅ ពុទ្ធិកសាលវិទ្យាល័យព្រះសីហនុរាជ

សេចក្តីប្រគេន-ជូនដំណឹងស្តីពីការជ្រើសរើសសមណនិស្សិត និស្សិតអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកសាលវិទ្យាល័យព្រះសីហនុរាជ សាខាខេត្តបាត់ដំបង វគ្គទី២

ការប្រឡងប្រកួតចំណេះដឹងអាស៊ាន យកអាហារូបករណ៍ពី​Cambodia ASEAN International Institute


ASEAN KNOWLEDGE LINE COMPETITION- A Trip to Kuala Lumpur, Malaysia- $500 (1st); $400 (2nd); $300 (3rd)- Medals &...
Posted by Cambodia ASEAN International Institute on Monday, November 2, 2015